(មូស្គូ)៖ ក្រសួងការពារជាតិប្រទេសរុស្ស៊ីបានអះអាងថា កងកម្លាំងការពារអាវកាសរុស្ស៊ី (VKO) បានកត់សម្គាល់ឃើញថា នៅក្នុងឆ្នាំ២០១៦នេះ មានការបាញ់មីស៊ីលផ្លោងឆ្លងទ្វីបចំនួន២០លើក ដែលត្រូវបានធ្វើឡើងដោយប្រទេសរុស្ស៊ី និងប្រទេសដ៏ទៃៗទៀត។ នេះបើតាមការចេញផ្សាយ នៅមុននេះបន្តិច ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នារសៀលថ្ងៃអង្គារ ទី០៤ ខែតុលា ឆ្នាំ២០១៦។

ក្រសួងខាងលើបានបញ្ជាក់ទៀតថា លើសពីនេះទៀត VKO ក៏បានធ្វើការបង្ហោះយានអាវកាស ចំនួន ១៦លើកផងដែរ នៅក្នុងកម្មវិធីមួយចំនួនរួមមាន កម្មវិធីសហព័ន្ធអវកាសរុស្ស៊ី, កម្មវីធីសហព័ន្ធ គោលដៅ GLONASS , និងកម្មវិធីនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ ផ្សេងៗទៀត។

យោងតាមប្រភពដដែលបានឲ្យដឹងទៀតថា អ្នកជំនាញមកពីមជ្ឈមណ្ឌលស៊ើកការណ៍សម្ងាត់អវកាស បានរកឃើញនូវវត្ថុដែលរសាត់អណ្តែតនៅក្នុងលំហអាកាសចំនួន ៦៥០បំណែក និងបានធើ្វការ គ្រប់គ្រងទៅលើការធ្វើដំណើរ នៅក្នុងគន្លងតារាវិថីរបស់យានអាវកាស ច្រើនជាង១៨០គ្រឿង ព្រមទាំងបានលុបបំបាត់វត្តមាន ដែលអាចបង្កការគំរាមកំហែងរបស់វត្ថុអាកាស ប្រហែល៦០ទៀត៕