(អាមេរិក)៖ តាមសារព័ត៌មាន BBC ចេញផ្សាយមុននេះបន្តិចនាយប់ជ្រៅចូលថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦នេះ បានឲ្យដឹងថា អគ្គរដ្ឋអាជ្ញាទីក្រុង New York សហរដ្ឋអាមេរិក បានចេញដីកាបង្គាប់ឲ្យមូលនិធិសប្បុរសធម៌របស់បេក្ខភាពប្រធានាធិបតី សហរដ្ឋអាមេរិក លោក Donal Trump បញ្ឈប់សកម្មភាពរៃអង្គាសប្រាក់ ជាបន្ទាន់ នៅក្នុងទីក្រុង New York។

អគ្គរដ្ឋអាជ្ញាបានបញ្ជាក់ថា មូលនិធិរបស់លោក Donal Trump បានរំលោភបំពាន និងមិនបានចុះបញ្ជីត្រឹមត្រូវ។