(ភ្នំពេញ)៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន បានសហការជាមួយសមត្ថកិច្ច ប្រចាំប្រទេសចិន អន្តរាគមន៍ជួយស្រ្តីខ្មែររងគ្រោះ៣នាក់ ដែលត្រូវបានមេខ្យល់បោកបញ្ជោត ឲ្យមករៀបការជាមួយបុរសជនជាតិចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសកម្ពុជា ផ្សាយនៅដឹងនៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ថា ស្រ្តីរងគ្រោះទី១ ត្រូវបានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសចិន សហហការជាមួយអង្គការអន្តរជាតិ ទេសសន្តរប្រវេសន៍ បានរៀបចំឯកសារ និងទិញសំបុត្រយន្តហោះឲ្យត្រឡប់មកកម្ពុជាវិញ កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦។

ចំណែកស្រ្តីរងគ្រោះ២នាក់ទៀត ត្រូវបានឯកអគ្គរាជទូតកម្ពុជា ប្រចាំទីក្រុងសៀងហៃ សហការជាមួយអាជ្ញាធរចិន ឲ្យត្រលប់មកកម្ពុជាវិញ នាថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦។

សូមអានសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេសកម្ពុជា ខាងក្រោមនេះ៖