(ភ្នំពេញ)៖ ដើម្បីគោលបំណងគ្រប់គ្រង និងកំណត់ទំហំរថយន្ដដឹកទំនិញ និងរ៉ឺម៉កដែលបានកែច្នៃតទ្រុង ខុសលក្ខណៈដើម ក្រសួងសាធារណការ និងដឹកជញ្ជូន សម្រេចចេញសេចក្ដីប្រកាស ពីការកំណត់ទំហំ រថយន្ដដឹកទំនិញ និងរ៉ឺម៉ក ដែលបានកែច្នៃទ្រុង។ នេះបើតាមការចេញផ្សាយ នៅគេហទំព័រផ្លូវការ របស់អគ្គស្នងការនគរបាល នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦។

សេចក្ដីប្រកាសរថយន្ដដឹកទំនិញ ត្រូវបានចែកចេញជា២ប្រភេទ គឺរថយន្ដមិនអាចបែនបាន (រថយន្ដដឹកទំនិញរាយ) និងរថយន្ដអាចបែនបាន (រថយន្ដបែន) ហើយកម្ពស់បន្ទុកអតិបរមា រថយន្ដដឹកទំនិញរាយ និងរថយន្ដបែន មិនត្រូវឲ្យលើសពីកម្ពស់ទ្រុង លើកលែងតែរថយន្ដផ្ទុកកុងតែន័រ អាចលើសពីការកំណត់នេះ តែមិនឲ្យលើសពី៤.២០ម៉ែត្រ គិតពីផ្ទៃដី។

បន្ថែមពីនេះ សេចក្ដីប្រកាសបានឲ្យដឹងថា ចំពោះរថយន្ដដែលពុំទាន់ចុះបញ្ជីផ្ដល់ផ្លាកលេខ ហើយម្ចាស់រថយន្ដមានបំណងកែច្នៃទ្រុង ត្រូវដាក់ពាក្យសុំកែច្នៃទ្រុង នៅអគ្គនាយកដ្ឋានដឹកជញ្ជូន ឬនៅមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត៕

ខាងក្រោមនេះ ជាសេចក្ដីប្រកាសរបស់ក្រសួងសាធារណការ ដែលខ្លឹមសារទាំងស្រុង៖