(ភ្នំពេញ)៖ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថ លើផ្ទៃប្រទេស នៅរសៀល ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអនុញ្ញាតឲ្យលោក វរសេនីយ៍ឯក Kamic Maisao នាយការិយាល័យអនុព័ន្ធយោធាថៃប្រចាំកម្ពុជា ដែលចប់អាណត្តិទើបនោះ ជួបសម្តែងការគួរសមនិងជម្រាបលា។

ជំនួបពិភាក្សានេះ ធ្វើឡើងនៅអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ ជាមួយគ្នានេះ លោកអនុព័ន្ធយោធាថៃដែលមកកាន់តំណែងអាណត្តិថ្មី និងសហការី ក៏បានជួបសម្តែងការគួរសម ជាមួយលោកនាយឧត្តមសេនីយ៍ សៅ សុខា ដើម្បីពិភាក្សាការងារផងដែរ។

ក្នុងឱកាសនោះដែរ ក៏មានវត្តមានចូលរួមពី លោកឧត្តមសេនីយ៍ នាយទាហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេសកម្ពុជា ផងដែរ៕