(ភ្នំពេញ)៖ បន្ទាប់ពីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ បានប្រកាសថា នឹងទៅចុះឈ្មោះនៅសប្តាហ៍នេះ, ដោយនៅថ្ងៃព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ លោក កឹម សុខា ក៏បានបង្ហាញសារមួយទៀតថា «ក្រោយភ្លៀង មេឃនឹងស្រឡះ ខ្មែរនិងឈ្នះទាំងអស់គ្នា»

ប្រធានស្តីទីគណបក្សប្រឆាំងរូបនោះ បានបញ្ជាក់នៅលើ Facebook យ៉ាងដូច្នេះថា «ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ មិនមានភ្លៀងរលឹមជោគជាំ​ដូចពីមុននោះទេ ទោះបីមេឃមិនទាន់ស្រឡះមានពពកបាំងខ្លះ ក៏មានថ្ងៃរះផងដែរ។ ក្រោយភ្លៀង មេឃនឹងស្រឡះ ខ្មែរនឹងឈ្នះទាំងអស់គ្នា»

សូមជំរាបថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦នេះលោក កឹម សុខា បានប្រកាសថា លោកនឹងទៅចុះឈ្មោះបោះឆ្នោត នៅសប្តាហ៍ក្រោយនេះ។ លោក កឹម សុខា បានអះអាងបែបនេះនៅក្នុង Comment មួយនៅលើទំព័រ Facebook របស់លោក បន្ទាប់ពីលោកបានបង្ហោះវីដេអូអំពាវនាវ ឱ្យប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោត៕