(ភ្នំពេញ)៖ អគ្គិភ័យ​បានឆាបឆេះ ផ្ទះមន្ដ្រីគ.ជ.ប នៅក្បែវត្តសំរោងអណ្ដែត តាមបណ្ដោយផ្លូវបេតុងលេខ៧ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ហើយបាន​រត់ទៅវិញ នាម៉ោង១១៖១០នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៦នេះ ដោយសារតែមានការអន្ដរាគមន៍ទាន់ពេលពីសមត្ថកិច្ច រីឯការខូតខាតបន្ដិចបន្តួចតែប៉ុណ្ណោះ នៅក្នុងផ្ទះបាយ។

មន្ដ្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ទេព សារ៉ាត់ ភេទស្រី មុខរបរ មន្ដ្រីគ.ជ.ប ហើយមូលហេតុនៃការឆេះនេះ បណ្ដាលមកពីម្ចាស់ផ្ទះបានដាក់កម្ដៅម្ហូប នៅក្នុងផ្ទះបាយ រួចក៏ចេញទៅធ្វើការ ដោយភ្លេចបិទហ្គាស ទើបបណ្ដាលឲ្យផ្ទុះឆ្នាំងសម្ល ឆាបឆេះតែម្ដង។ មន្រ្ដីដដែល បន្ថែមថា ទំហំនៃការខូចខាត មានតែបន្ដិចបន្តួចប៉ុណ្ណោះ នៅក្នុងផ្ទះបាយ ហើយសមត្ថកិច្ចបានប្រើប្រាស់រថយន្ដពន្លត់អគ្គិភ័យអស់មួយគ្រឿងក៏រលត់វិញ៕