(ភ្នំពេញ)៖ លោក សួង ម៉េងឡុង អគ្គនាយកកិច្ចការរដ្ឋបាល និងហិរញ្ញាវត្ថុ និងជាប្រធានក្រុមការងារយុវជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងមន្រ្តីរាជការក្រសួងសង្គមកិច្ចជាច្រើននាក់ នឹងរៀបចំកម្មវិធីបរិច្ចាគឈាម ក្រោមប្រធានបទ «ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានអ្នកស្លាប់ដោយសារការខ្វះឈាម»​។ កម្មវិធីបរិច្ចាគឈាមនេះ​ ធ្វើឡើងនៅវេលាម៉ោង៨៖៣០នាទី ព្រឹក ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០១៦នេះនៅ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា រាជធានីភ្នំពេញ ។

កម្មវិធីបរិច្ចាគឈាមខាងលើនេះ ធ្វើឡើងដើម្បីជួយសង្រ្គោះដល់ជនរគ្រោះនៅមន្ទីរពេទ្យជាតិ និងធ្វើឡើងដើម្បីឆ្លើយតបទៅ នឹងការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ឲ្យសាធារណជនមានការចូលរួមបរិច្ចាគឈាមឲ្យបានគ្រប់ៗគ្នា។

ការបរិច្ចាគឈាមនៅថ្ងៃស្អែកនេះមានការចូលរួមពី មន្រ្តីរាជការ និងយុវជន នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងក្រុមកាយរឹទ្ធរៀមច្បងរាជធានីភ្នំពេញ​ សរុបប្រមាណជា ២០០នាក់៕