(ភ្នំពេញ)៖ គម្រោងអគារខុនដូ ROYAL BAYVIEW កម្ពស់៣៦ជាន់ ក្រោមទុនវិនិយោគប្រមាណ២៥០លានដុល្លារ ​នឹងចាប់ផ្ដើមសាងសង់ នៅដើមឆ្នាំខាងមុខនេះ ជាប់ឆ្នេរឯករាជ្យមាត់សមុទ្រកម្ពុជា ក្នុងផ្ទៃដី១៦ម៉ឺនការ៉េ មានអាគារចំនួន៣ គឺអគារA ,B និងC ដែលមានបន្ទប់ ខុនដូសរុបចំនួន១៣៤៤បន្ទប់។

ក្រុមហ៊ុន ហុង លានគ្រុប ជាក្រុមហ៊ុនអភិវឌ្ឍវិស័យអចនទ្រព្យដ៍ល្បីមួយនៅទីក្រុង សិនជិននៃប្រទេសចិន ដែលមានបទពិសោធន៍ ជាង២០ឆ្នាំហើយ ជាមួយគម្រោងធំៗជាច្រើន ហើយពេលនេះក្រុមហ៊ុនមួយនេះ បានបង្ហាញពីគម្រោងខុនដូរបស់ខ្លួនថា សព្វថ្ងៃនេះ ក្រុមហ៊ុនគម្រោងខុនដូ ដែលកំពុងសាងសង់ គឺខុនដូ Skyline ដែលមានទីតាំងក្នុងរាជធានីភ្នំពេញ និងកំពុងដាក់លក់ជូនអតិថិជន និងគម្រោងមួយទៀត នឹងចាប់ផ្ដើមសាងសង់ នៅដើមឆ្នាំ​២០១៧​​ខាងមុខនេះ គឺ ROYAL BAYVIEW នេះហើយ ដែលស្ថិតនៅលើ ទឹកដីទេសចរណ៍ដ៏ប្រណិត គឺខេត្តព្រះសីហនុ និងកំពុងបើកដំណើរការ។

ម្ចាស់ក្រុមហ៊ុន ហុង លានគ្រុប បា​នឲ្យដឹងថា គម្រោង ROYAL BAYVIEW នេះ នឹងបង្កើតផ្ទាំងទស្សនភាពស្រស់ស្អាត តាមបណ្ដា ឆ្នេរសមុទ្រ ដែលធ្វើឲ្យអតិថិជនទាំងអស់ ទទួលបាននូវភាពសប្បាយរីករាយ ក៏ដូចជាភាពសុខសាន្ដជាមួយនិងលំនៅឋានដ៏ប្រណិត ហើយវាក៏ជាទីតាំង​ដែលផ្ដល់ទេសភាពមាត់សមុទ្រដ៏ស្រស់ស្អាត និងការរស់នៅដែលផ្ដល់នូវផាកសុខភាពដល់អតិថិជនផងដែរ។

គួរបញ្ជាក់ផងដែរថា សម្រាប់គម្រោងខុនដូ ROYAL BAYVIEW នេះ នឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១៧ និងបញ្ចប់ជាស្ថាពរ នៅឆ្នាំ២០១៩ខាងមុខ ហើយគម្រោងនេះនឹងប្រកាសលក់ជាផ្លូវការនៅខែវិច្ឆការនេះតទៅ ជាមួយកម្មវិធីពិសេសៗជាមួយ និងកាតសមាជិតVIP ចំណេញទាំងការទិញអគារ ខុនដូ ក្នុងតម្លៃសមរម្យ និងប្រាក់រង្វាន់ជាច្រើនទៀត ៕