(​ភ្នំពេញ​)៖​ នៅថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១៩លើក​ (​យប់​៨​លើក​)​ បណ្តាលឲ្យ​មនុស្ស​ស្លាប់​៧នាក់ រង​របួសធ្ងន់​១៩​នាក់ ​និង​រង​របួសស្រាល​​១០នាក់​។​

​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១៩​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​២៤​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​២០គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​៤គ្រឿង និង​ថ្មើរជើង២នាក់​។​

​ប្រភព​ព័​ត៌​មាន​ដដែល​ ប្រាប់​បន្ត​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ ចរាចរណ៍​ រួម​មាន​ ល្មើស​ល្បឿន​ ៧​លើក​,​​​ មិន​គោរព​សិទ្ធិ២លើក​,​ មិន​ប្រកាន់​ស្តាំ​២​លើក​ ,​ ប្រជែង​១​លើក​,​ កត្តា​យានយន្ត​២​លើក, ស្រវឹង១លើក, បត់គ្រោះថ្នាក់១លើក​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​៣២​នាក់​ (​យប់​១៧​នាក់​)​។

នៅថ្ងៃ​ទី​០១ ខែតុលា​ ឆ្នាំ​២០១៦​ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​ ៥២២​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ៤៧គ្រឿង​ និង​ពិន័យ​សរុប​ ចំនួន​ ៤៧៥គ្រឿង​៕