(សៀមរាប)៖ សាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ ខេត្តសៀមរាប (University of South East Asia) បានប្រកាសកាលបរិច្ឆេទ ថ្ងៃចេញលទ្ធផលប្រឡងអាហារូបករណ៍ សម្ដេចក្រឡហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី និងជារដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី០៨ ខែតុលា​ខាងមុខនេះ។

បើតាមសេចក្ដីប្រកាសព័ត៌មាន ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា បេក្ខជនដែលបានទទួលជ័យលាភី នៃការប្រឡងអាហារូបករណ៍ ថ្នាក់បរិញ្ញាបត្រលើថ្លៃឈ្នួលសិក្សា១០០ភាគរយ របស់សម្ដេចក្រឡាហោម ស ខេង ចំនួន១០កន្លែង គឺជាបេក្ខជនដែលមានពិន្ទុមធ្យមភាគខ្ពស់ជាងគេ ពីលេខ១ ដល់លេខ១០ ហើយលទ្ធផលប្រឡង នឹងបិទផ្សាយជាសាធារណៈ គេហទំព័រ និងFacebook របស់សាកលវិទ្យាល័យ នារសៀលថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ។

សាកលវិទ្យាល័យ South East Asia បានបន្ថែមថា បេក្ខជនអាចប្ដឹងតវ៉ាលទ្ធប្រឡងរបស់ខ្លួន បានមិនឲ្យលើសពីរយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃបិទផ្សាយលទ្ធផល ប្រឡងជាសាធារណៈ៕