(ព្រះសីហនុ)៖ កម្លាំងនគរបាលចរាចរ២២នាក់ ខេត្តព្រះសីហនុ ក្រោមការចង្អុលណែនាំផ្ទាល់ ពីលោកឧត្តមសេនីយ៍ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត ដឹកនាំដោយលោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ចុះផ្សព្វផ្សាយ សេចក្តីអំពាវនាវលេខ ០៣៣/១៦ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក អនុក្រឹត្យលេខ៨៥.៨៥ និងលិខិតប័ណ្ណផ្សេងៗ ដែលពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ផ្លូវគោក ជូនដល់បងប្អូន អ្នកបើកបររថយន្ត ដឹកកម្មករ តាក់ស៊ី រថយន្តដឹកអ្នកដំណើរ និងបងប្អូនរត់ម៉ូតូ និងរ៉ឺម៉ក មានចំនួន៤គោលដៅ។

លោកវរសេនីយ៍ឯក ព្រហ្ម ពៅ បានបញ្ជាក់ថា គោលដៅទាំង៤នេះមាន ទី១-ចំណតរថយន្តក្រុងមហោស្រពចាស់ ទី២-ចំណតរថយន្តផ្សាលើ ទី៣-ចំណតរថយន្តកែងរ៉ា ទី៤-លើផ្លូវជាតិលេខ៤ មុខរោងចក្រញ៉ូវស្តារ និងមានអ្នកចូលរួមសរុប១២៥នាក់ ផងដែរ៕