(បន្ទាយមានជ័យ)៖ លោក សាយ​ សំអាល់​ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន បាន​សម្ដែង​ការ​កោតសរសើរ​ និង​ថ្លែង​អំណរគុណ​ ចំពោះ​ការ​​គាំទ្រ​ពី​មហាជន​គ្រប់​មជ្ឈដ្ឋាន​ ក្នុង​ការចូល​រួម​​ដាំ​ថែរក្សា​ គ្រប់​គ្រង​ធនធាន​ព្រៃឈើ​ និង​ការ​ពារ​មរតក​វប្បធម៌​ តំបន់​ការពារ​ទេសភាព​បន្ទាយ​ឆ្មារ​ ដើម្បី​រួម​ចំណែក​ដល់​ការ​លើក​កម្ពស់​ជីវភាព​ សហគមន៍​មូលដ្ឋាន​។

លោក សាយ​ សំអាល់ បានលើកឡើងបែបនេះ ខណៈលោកនិងក្រុមការងារ បាន​ចុះ​ពិនិត្យ​ស្ថានភាព ​តំបន់​ការពារ​ទេសភាព​បន្ទាយ​ឆ្មារ ​ក្នុង​ភូមិ​សាស្ត្រខេត្ត​បន្ទាយមានជ័យ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​កញ្ញា​ ឆ្នាំ​២០១៦នេះ។

ក្រៅពីការចុះត្រួតពិនិត្យនេះលោក សាយ​ សំអាល់ និងក្រុមការងារ  ​បានអញ្ជើញ​​ចូល​រួម​ក្នុង​ពិធី​ដាំ​កូន​ឈើ​​ នៅក្នុង​​សហគមន៍​តំបន់​ការពារ​ធម្មជាតិ ​ត្រពាំង​ធ្លក​ ​ស្ថិតក្នុង​​ភូមិ​ត្រពាំង​ធ្លក​ ឃុំ​បន្ទាយ​ឆ្មារ​ ស្រុក​ថ្ម​ពួក​ ខេត្ត​បន្ទាយមានជ័យ​ ដោយ​មាន​ការ​ចូលរួម​ពីសំណាក់ ​ព្រះសង្ឃ​ ​លោកស្រីឧកញ៉ា​ ម៉ៅ​ ម៉ាឡៃ​ គណៈ​អភិបាល​ខេត្តបន្ទាយមានជ័យ​​ មន្ទីរ​ជុំវិញ​ខេត្ត​​ រដ្ឋបាល​ស្រុក​ថ្ម​ពួក​ កងកម្លាំង​ប្រដាប់​អាវុធ​ យុវជន​កាកបាទក្រហម​ សហភាព​សហព័ន្ធ​យុវជន​ខេត្ត​ យុវជន​កាយរិទ្ធិ​ ប្រជា​សហគមន៍​ ប្រជា​ពលរដ្ឋ​ លោកគ្រូ​ អ្នក​គ្រូ​ និង​សិស្សានុសិស្ស ជាច្រើននាក់ទៀត៕​