(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល​ បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ប្រចាំ​ថ្ងៃ​ទី​ ២៨ ខែកញ្ញា​ ឆ្នាំ២០១៦​ គិត​ត្រឹម​ម៉ោង​១៦​រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ​ /​ រក្សា​ទុក​ និង​ប្រើប្រាស់​៨ករណី ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ៨ មុខសញ្ញាប្រើប្រាស់៣នាក់ ដកហូតថ្នាំ​មេតំហ្វេតាមីន​ (ice) ៣.៨៩​ក្រាម​, ៤​កញ្ចប់​ធំ និង​៣៥​កញ្ចប់​តូច​។

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ នគរបាលរាជធានី ភ្នំពេញ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប២ករណី ឃាត់ខ្លួន២នាក់, នគរបាលខេត្តបាត់ដំបង បង្រ្កាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្តកំពត បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់, នគរបាល ខេត្តបន្ទាយមានជ័យ បង្រា្កប១ករណី ឃាត់ខ្លួន៣នាក់, និងនគរបាលខេត្តតាកែវ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់៕