​(ភ្នំពេញ​)៖​ យោង​តាម​របាយការណ៍ នាយកដ្ឋាន​នគរបាលចរាចរណ៍​ និង​​សណ្តាប់ធ្នាប់សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ប្រាប់​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២៨​ ខែកញ្ញា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​៩លើក​ (​យប់​៦​លើក​)​ បណ្តាលឲ្យ​មនុស្ស​ស្លាប់២​នាក់​ ​ រង​របួសធ្ងន់​៨​នាក់​ និង​រង​របួសស្រាល​៣​នាក់​។​

​នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៩​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​សរុប​ ចំនួន​១៦​គ្រឿង​ រួម​មាន​ ម៉ូតូ​ចំនួន​១១គ្រឿង​ រថយន្ត​ធុន​តូច​ ចំនួន​២​គ្រឿង​,​ រថយន្ត​ធុន​ធំ​ ២​គ្រឿង​ និង​អ្នកថ្មើរជើងម្នាក់។

​ប្រភព​ព័​ត៍​មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​មើស​ល្បឿន​៥​លើក​ (​ស្លាប់​៤​នាក់​),​ មិន​គោរពសិទ្ធិ២លើក​,​ ប្រជែង​២លើក​៕