(ភ្នំពេញ)៖ បន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាប្រាក់ឈ្នួល អប្បបរមាដល់កម្មករ សម្រាប់ឆ្នាំ២០១៧ ចំនួន៩លើករួចមក គណៈកម្មការបច្ចេកទេសត្រីភាគី នៅល្ងាចថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានរកឃើញតួលេខចំនួន៣ និងដាក់របាយការណ៍ជូនដល់ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក អ៉ិត សំហេង ប្រធានគណៈកម្មការប្រឹក្សាការងារ (LAC) ដើម្បីពិនិត្យបន្តទៀត។

របាយការណ៍បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំពិភាក្សាប្រាក់ឈ្នួលអប្បបរមា ផ្នែកកាត់ដេរ និងផលិតស្បែកជើង ភាគីទាំង៣បានកំណត់យកតួលេខចំនួន ៣ខុសគ្នា ក្នុងនោះរួមមាន៖ តួលេខ១៧១ដុល្លារ ត្រូវបានលើកឡើងដោយភាគីសហជីព, តួលេខ១៤៨ដុល្លារ ត្រូវបានលើកឡើងដោយភាគីរាជរដ្ឋាភិបាល, និងតួលេខ១៤៧ដុល្លារ ត្រូវបានលើកឡើងដោយភាគីនិយោជក ដើម្បីដាក់ជូនគណៈកម្មការប្រឹក្សាការងារ (LAC) ពិនិត្យ និងបោះឆ្នោតសម្រេចចុងក្រោយ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ ស្អែកនេះ៕

សូមអានខ្លឹមសារទាំងស្រុង ក្នុងរបាយការណ៍របស់គណៈកម្មការបច្ចេកទេសត្រីភាគី ដូចខាងក្រោម៖