(ព្រះសីហនុ)៖ ក្រោយពីបានទទួលដំណឹង ពីកងទ័ពជួរមុខ នៅខេត្តព្រះវិហារម្នាក់ ដែលរងរបួសដាច់ជើងខាងស្តាំ ដោយជាន់គ្រាប់មីនពេលកំពុង ដើរល្បាតបំពេញភារកិច្ចនោះ លោកឧកញ៉ា ទៀ វិចិត្រ​ បានឧបត្ថម្ភថវិកា​៤លានរៀល ជូនដល់យុទ្ធជនរងរបួសរូបនេះ ដែលកំពុងសម្រាក់ព្យាលបាល នៅមន្ទីរពេទ្យ១៦មករា ទីរួមខេត្តព្រះវិហារ។

លោកឧកញ៉ា​ ទៀ វិចិត្រ បានបញ្ជាក់ថា នេះជាការរួមចំណែកលើកទឹកចិត្ត ដល់យុទ្ធជនរងគ្រោះដែលជាកងទ័ពប្តូរផ្ដាច់ ក្នុងការការពារជាតិ មាតុភូមិ នៅតំបន់ព្រំដែនជួរមុខ រួមជាមួយនាយ នាយរង និងពលទាហានច្រើនទៀត ដែលកំពុងបំពេញភារកិច្ច មិនបានឈប់សម្រាក់នាពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដូចមន្ត្រីរាជការ និងប្រជាពលរដ្ឋ នៅទូទាំងប្រទេសឡើយ៕