(ភ្នំពេញ)៖ ឯកអគ្គរាជទូត និងជាតំណាងអចិន្រ្តៃយ៍កម្ពុជា ប្រចាំនៅមន្ទីរអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិនានា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក ណី សំអុល បានចេញសេចក្តីថ្លែងការណ៍មួយ ដោយឆ្លើយតបទៅនឹងរបាយការណ៍របស់ លោកស្រី រ៉ូណា ស្មីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ ប្រចាំនៅកម្ពុជា នៅក្នុងសម័យប្រជុំលើកទី៣៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស នាថ្ងៃទី២៨ ខែកញ្ញា ឆ្នា២០១៦នេះ។

លោក ណី សំអុល បានប្រាប់ទៅប្រធានអង្គការសហប្រជាជាតិឱ្យដឹងថា របាយការណ៍របស់លោកស្រី រ៉ូណា ស្មីត ពុំបានបង្ហាញជាទូទៅ និងឱ្យបានគ្រប់ជ្រុងជ្រោយនូវរូបភាពពេញលេញ នៃដំណើរការវិវត្តនៃស្ថានភាពពិតប្រាកដរបស់ប្រទេសកម្ពុជានោះទេ។

ខាងក្រោមនេះជាការបកស្រាយរបស់ លោក ណី សំអុល នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន ទៅកាន់ប្រធានអង្គការសហប្រជាជាតិ៖