(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង​ អភិបាលខេត្តកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចែកអង្ករ ១,៣៥០កញ្ចប់ ដល់កម្ម​ករ-កម្មារិនី រោងចក្រ «ហ៊ីរ៉ូតា ខេមបូឌា» ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។ ការចែកអង្ករនេះ ត្រូវបានធ្វើឡើង ខណៈពេលដែលលោកអភិបាលខេត្ត ចុះសំណេះសំណាល និងសួរសុខទុក្ខកម្មករ-កម្មារិនី។

ក្នុងនោះដែរ លោក វ៉ឺ សំណាង ក៏បានធ្វើការផ្ដាំផ្ញើ ដល់បងប្អូនកម្មករ-កម្មារិនី នៅពេលដែលធ្វើដំណើរទៅស្រុកកំណើត ត្រូវនាំគ្នាប្រុងប្រយ័ត្ន ហើយត្រូវតែគោរពច្បាប់ចរាចរណ៍ ហើយលោក ក៏សូមជូនពរឲ្យ កម្មករ-កម្មារិនី ទាំងអស់សូមជួបតែសំណាងល្អ ទាំងទៅទាំងមក៕