(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងលោកស្រី អាន ផល្លា នៅថ្ងៃទី២៧​ និង២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ ព្រមទាំងលោកអភិបាលរងខណ្ឌ ស៊ូ សោគន្ធ បានដឹកនាំក្រុមការងារ ស.ស.យ.ក បានចូលរួមកាន់បិណ្ឌវេនទី១១ និង១២ នៅវត្តចំនួន៥ ក្នុងភូមិសាស្ត្រខណ្ឌឫស្សីកែវ ដែលក្នុងនោះទី១- វត្តទួលសុវណ្ណារាម (ហៅវត្តទួលសង្កែ) ទី២- វត្តញាណរង្សី ទី៣- វត្តកោះមេត្តាពោធិវង្ស ទី៤- វត្តទួលសន្តិវ័ន (ហៅវត្តទួលអស់លោក) និងទី៥-វត្តឧត្តរាវត្តី ។

នាខណៈនោះដែរលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ជាមួយនឹងក្រុមការងារ ក៏បានប្រគេននូវបច្ច័យ និងទេយ្យទាន ជាច្រើនទៀតផងដែរ ដូចជាអង្ករ១បាវ ទឹកក្រូច២កេស ទឹកសុទ្ធ២កេស មី២កេស ទឹកស៉ីអ៉ីវ២យួរ ទឹកត្រី២យួរ ត្រីខ២យួរ ស្កសរ២គីឡូក្រាម តែ២កញ្ចប់ធំ ស្លាដក១កញ្ចប់ និងបច្ច័យ៥០ម៉ឺនរៀល ។

លោក ជា ពិសី បានបញ្ជាក់ថា «បានកើតមកជាកូនខ្មែរ ពិតជាមានមោទនភាពណាស់ ដូច្នេះគ្រប់កាលៈ​ទេសៈយើងត្រូវ​ចូល​រួម​ជ្រោម​ជ្រែងគ្រប់សកម្មភាព​ ដើម្បី​ដើរ​លើ​ផ្លូវ​អភិវឌ្ឍន៍ របស់កម្ពុជាហើយនិងបន្តធ្វើគ្មានព្រំដែន តាមលទ្ធភាព»