(ត្បូងឃ្មុំ)៖ នៅវេលាម៉ោង៨៖៤៥នាទីព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានអញ្ជើញមកដល់ ទីតាំងចែកអំណោយជាស្បៀង និងសម្ភារៈរបស់កាកបាទក្រហមកម្ពុជាជូនដល់ប្រជាពលរដ្ឋ គ្រួសារអ្នកផ្ទុកមេរោគអេដស៍ ស្ដ្រីមេម៉ាយ ជនពិការ កុមារកំព្រា និងចាស់គ្មានទីពឹងចំនួន ១.៤៥០គ្រួសារ មកពីស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលប្រារព្ធធ្វើឡើងនៅវិទ្យាល័យ ហ៊ុន សែន ចារថ្មី ស្ថិតក្នុងភូមិ ចារធំ ឃុំចុងជាច ស្រុកតំបែរ ខេត្ដត្បូងឃ្មុំ៕