(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល​ បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ប្រចាំ​ថ្ងៃ​ទី​ ២៧ ខែកញ្ញា​ ឆ្នាំ២០១៦​ គិត​ត្រឹម​ម៉ោង​១៦​រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ​ /​ រក្សា​ទុក​ និង​ប្រើប្រាស់​១​០ករណី ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ១៤នាក់ មុខសញ្ញាប្រើប្រាស់១៤នាក់ ដកហូតថ្នាំ​មេតំហ្វេតាមីន​ (ice) ៥២.១៦​ក្រាម​កញ្ឆា​ក្រៀម​ ៣៣៩.៤៩​ក្រាម​។​

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ក្រាប់១ករណីឃាត់ខ្លួន៦នាក់, នគរបាលរាជធានីភ្នំពេញ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, នគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់, នគរបាលខេត្តកំពង់ចាម បង្រ្កាប១ករណី ឃាត់ខ្លួន៣នាក់, នគរបាលខេត្តកោះកុង បង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់, នគរបាល ខេត្តកពត់ បង្រា្កប១ករណី ឃាត់ខ្លួន៨នាក់, នគរបាលខេត្តសៀមរាប បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់, នគរបាលខេត្តក្រចេះ បង្ក្រាប១ករណី ឃាត់ខ្លួនម្នាក់, និងនគរខេត្តកំពង់ឆ្នាំង បង្ក្រាប១ករណី ឃាត់ខ្លួន២នាក់៕