(ភ្នំពេញ)៖ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ និងអភិបាលរង នៅរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានធ្វើការចែកអង្ករ និងថវិកាមួយចំនួន ជូនដល់មន្ត្រីរាជការ២៥០នាក់​ ដែលខិតខំបម្រើការងារ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដោយក្នុងនោះ​ក្នុងម្នាក់ៗ ទទួលបាន អង្ករ២៥គីឡូក្រាម ស្រាបៀរ១កេះ និងថវិកា១០ម៉ឺនរៀល ផងដែរ៕