(ព្រៃវែង)៖ លោក ស សុខា តំណាងរាស្ដ្រមណ្ឌលព្រៃវែង និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង និងលោកស្រី កែ សួន​សុភី នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំក្រុមការងារ ស.ស.យ.ក ខេត្ត បានចូលរួមកាន់បិណ្ឌវេនទី១១ នៅវត្តចំនួន២ ក្នុងស្រុកពោធ៍រៀង ដែលក្នុងនោះមាន វត្តអង្គពោធិ៍ញាណ (វត្តព្រែកតាម៉ោ) និងវត្តសិរីមង្គលឈូងខ្លាង (វត្តបាក់ជោក)។ លោក ស សុខា ជាមួយនឹងក្រុមការងារ ក៏បានប្រគេននូវបច្ច័យ និងទេយ្យទានជាច្រើនទៀត ផងដែរ។

ក្នុងឱកាសនោះដែរ លោក ស សុខា បានបញ្ជាក់ថា «បានកើតមកជាកូនខ្មែរ ពិតជាមានមោទនភាព ដូច្នេះគ្រប់កាលៈ​ទេសៈ នៅខាងកម្ពុជា និង​ចូល​រួម​ជ្រោម​ជ្រែង​កម្ពុជា ដើម្បី​ដើរ​លើ​ផ្លូវ​អភិវឌ្ឍ ហើយគ្រប់សកម្មភាព ស.ស.យ.ក នឹងធ្វើបន្តគ្មានព្រំដែន តាមលទ្ធភាព»