(រតនគិរី)៖ មន្ត្រីនគរបាលជាន់ខ្ពស់នៅភូមិភាគឦសាន មានខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងខេត្តរតនគិរី នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦នេះ បានរៀបចំបើក-បិទវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងកន្លែងកើតហេតុ និងប្រមូលភស្តុតាង ក្នុងសាលប្រជុំសណ្ឋាគាររតនស៊ីធី ស្ថិតក្នុងក្រុងបានលុង។

ពិធីនេះធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ឯក អិុន បូរ៉ា ប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ជាតំណាងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោ CHRIS MCMRRAY ប្រធានការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI ប្រចាំកម្ពុជា។

ថ្លែងក្នុងពិធីនេះដែរ លោកឧត្តមសេនីយ៍ឯក អិុន បូរ៉ា បានប្រាប់ទៅមន្ត្រីនគរបាលជំនាញដែលចូលរួម ត្រូវខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ព្រោះការងារជំនាញជាបទពិសោធន៍ សម្រាប់យកទៅអនុវត្តការងារ ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន។

សូមបញ្ជាក់ថា ពិធីបើក-បិទវគ្គវគ្គបណ្តុះបណ្តាលស្តីពី ការគ្រប់គ្រងកន្លែងកើតហេតុ និងប្រមូលភស្តុតាង ជាជំនួយឧបត្ថម្ភរបស់ការិយាល័យ ស៊ើបអង្កេតសហព័ន្ធសហរដ្ឋអាមេរិច FBI ប្រចាំកម្ពុជា ហើយរបាយការណ៍ បូកសរុបលទ្ធផល និងវាយតម្លៃវគ្គសិក្សា ត្រូវបានអានដោយលោកគ្រូ Daniel Garrabrant។ ដោយឡែកវគ្គបណ្ដុះបណ្ដាល នឹងធ្វើការបិទបញ្ចប់ក្នុងថ្ងៃទី២៧ ខែកញ្ញានេះ ដដែល៕