(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០១៦ នេះបានឲ្យដឹងថា ស្ថាបនាពង្រីកផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅដល់ផ្លូវកប់ស្រូវ សម្រេចបាន ៣៥%ហើយ ។

លោក ប៉ា សុជាតិវង្ស  សរសេរនៅក្នុង Facebook ផ្លូវការរបស់លោកថា ក្នុងផែនការរៀបចំលំហូរចរាចរលើដងផ្លូវជាតិលេខ៤​ ឲ្យបានល្អប្រសើរ រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងស្ថាបនាពង្រីក ផ្លូវជាតិលេខ៤ ចាប់ពីរង្វង់មូលចោមចៅដល់ផ្លូវកប់ស្រូវ ដោយបង្កើតផ្លូវអាទិភាព៣ខែ្សទៅ៣ខ្សែមក ផ្លូវសងខាងចំនួន២ខ្សែទៅ២ខ្សែមក ដាក់លូប្រអប់និងប្រឡាយ ចំហសងខាង តម្លើងបង្គោលភ្លើងព្រែកជា២ និងសាងសង់ស្ពានអាកាសថ្មើរជើងចំនួន ២កន្លែង ។

លោកបានបញ្ជាក់ថា «គិតត្រឹមថ្ងៃទី២៦ខែកញាឆ្នាំ២០១៦ ការដ្ឋានសម្រេចបានលទ្ឋផល ៣៥%នៃគម្រោង»