(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន ប្រធាន «ខ២៧» នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានជួបសំណេះសំណាលជាមួយក្រុមការងារ សមាជិកបក្សមូលដ្ឋានឃុំបឹងណាយ សរុប១៧០នាក់ ដើម្បីណែនាំអំពីការងារមួយចំនួន ដែលត្រូវប្រុងប្រយ័ត្ន។

នៅក្នុងឱកាសនោះ លោក បែន រ័ត្ន បានធ្វើការណែនាំឲ្យ សមាជិកបក្សមូលដ្ឋានទាំងអស់ត្រូវ ប្រឆាំងការធ្វើបាតុកម្មដែលមានរូបរាងជាបដិវត្តន៍ពណ៌របស់បក្សប្រឆាំង និងប្រយ័ត្នគ្រោះថ្នាក់ចរាចរ អគ្គីភ័យ អំពើហឹង្សារ ចោរកម្ម។ បន្ថែមពីនេះ លោកប្រធាន ខ២៧ ក៏បានជំរុញឲ្យសមាជិកទាំងអស់ ត្រូវទៅចុះឈ្មោះបោះឆ្នោត ឲ្យបានគ្រប់ៗគ្នា។

ជាមួយគ្នានោះដែរ លោកប្រធាន ក៏បានឧបត្ថម្ភ ដល់ថ្នាក់ដឹកនាំភូមិក្នុងមួយភូមិ៦នាក់ ទទួលបានមី៣កេស ទឹកក្រូច៣កេស ថវិកា១២ម៉ឺនរៀល និងថ្នាក់គណបក្សឃុំ២៨នាក់ មី១៤កេស ទឹកក្រូច១៤កេស ថវិកា៥៦ម៉ឺនរៀល មន្ដ្រីប៉ុស្តិ៍រដ្ឋបាល៨នាក់ មី៤កេស ទឹកក្រូច៤កេស ថវិកា ១៦ម៉ឺនរៀល ព្រមទាំងទទួលអាហារនំបញ្ចុក ១ពេលគ្រប់ៗគ្នា ផងដែរ៕