(ភ្នំពេញ)៖ ក្រុមហ៊ុន SINATRA INTERNATIONAL នៅល្ងាចថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៦ បានធ្វើ​​ការបង្ហាញផលិតថ្មី៣ប្រភេទ របស់ស្រាម៉ាក JACK DANIEL'S រួមមានម៉ាក Jack Daniel's Family, Jack Daniel's Single Barrel និងម៉ាក Jack Daniel's No27 Gold។

ក្រុមហ៊ុន SINATRA INTERNATIONAL ជាក្រុមហ៊ុដំបូងគេតែ១គត់ ដែលបានទទួលសិទ្ធិផ្ដាច់មុខ ក្នុង​​ការនាំចូលលក់ និងចែកចាយស្រាម៉ាក JACK DANIEL'S គ្រប់ប្រភេទក្នុងប្រទេសកម្ពុជា ពីក្រុមហ៊ុន​​ ​​JACK DANIEL'S របស់សហរដ្ឋអាមេរិក។

លោក លីវ ម៉ូវ តំណាងក្រុមហ៊ុន SINATRA INTERNATIONAL បានថ្លែងថា គោលបំណងសំខាន់ក្នុង​​ការរៀបចំកម្មវិធីនេះឡើង គឺទី១-ដើម្បីរំលឹកខួបលោក JACK DANIEL'S គម្រប់១៦៦ ឆ្នាំ, ២- ដើម្បីធ្វើការបង្ហាញនូវស្រាថ្មី៣ប្រភេទ របស់ក្រុមហ៊ុន រួមមានម៉ាក Jack Daniel's Single Barrel, Jack Daniel's Gold N.27 និង Jack Daniel's Family និង៣-ដោយសារតែជិតដល់​​រដូវអាពាពិពាហ៍ខិតជិតមកដល់ ក្រុមហ៊ុននឹងមានការចែកជូននូវកាដូយ៉ាងពិសេស ដល់គូស្វាមី​​ភរិយាថ្មី។

លោកបានបន្ដទៀតថា ក្រុមហ៊ុន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក លោកស្រី អតិថិ​​ជនទាំងអស់ ដែលបានជួយជាវ និងគាំទ្រស្រា JACK DANIEL'S  ទៅលក់ និងចែកចាយបន្ដ។

សូមបញ្ជាក់ថា ស្រាJACK DANIEL'S មានប្រវត្តិកាលជាង១០០ឆ្នាំហើយ ដែលមានយីហោម៉ាក ​​​​JACK DANIEL'S និងជាស្រាល្បីល្បាញជាងគេនៅក្នុងរដ្ឋ Tennessee៕