(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញសារលិខិតចូលរួមអបអរសាទរជាមួយ «ទិវាទេសចរណ៍ពិភពលោក ឆ្នាំ២០១៦» ជាមួយក្រសួងទេសចរណ៍កម្ពុជា ក៏ដូចជាពិភពលោកទាំងមូល ដែលនឹងប្រព្រឹទៅនៅថ្ងៃ២៧ ខែកញ្ញា ឆ្នាំ២០១៦ ស្អែកនេះ ក្រោមប្រធានបទ «ទេសចរណ៍ដើម្បីទាំងអស់គ្នា-ជំរុញភាពទៅដល់ជាសកល»។

ក្នុងសារលិខិត សម្ដេចតេជោ នាយករដ្ឋមន្រ្តី ដែលអង្គភាព Fresh News ទទួលបាននៅរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបញ្ជាក់ថា «វិស័យទេសចរណ៍ជាវិស័យដ៏មានសារៈសំខាន់ក្នុងពាណិជ្ជកម្មអន្តរជាតិ និងជាប្រភពចំណូលរូបិយប័ណ្ណដ៏ចម្បង វិស័យនេះក៏បានបង្ហាញនូវលក្ខណៈជាប្រព័ន្ធ និងមានទំនាក់ទំនងរវាងប្រជាជន និងប្រជាជន រៀបចំ និងគ្រប់គ្រងដោយប្រជាជន ដែលបានក្លាយជាកម្លាំងចលករក្នុងការជំរុញល្បឿនអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម»។

សូមបញ្ជាក់ថា ទិវាទេសចរណ៍ពិភពលោកនេះ រៀបចំឡើងក្រោមប្រធានបទ ទេសចរណ៍ដើម្បីទាំងអស់គ្នា-ជម្រុញភាពទៅដល់ជាសាកល (Tourism for All-Promoting Universal Accessibility) និងអមជាមួយពិធីប្រកាសផ្សព្វផ្សាយ «ស្តង់ដាចំណាត់ថ្នាក់ភោជនីយដ្ឋាន និងអាហារដ្ឋាន» និង «ស្តង់ដាចំណាត់ថ្នាក់មណ្ឌលកម្សាន្តមនុស្សពេញវ័យ» នៅមជ្ឈមណ្ឌលសហប្រត្តិបត្តិការកម្ពុជា-កូរ៉េ។

សូមអានខ្លឹមសារទាំងស្រុងក្នុងសារលិខិតរបស់ សម្ដេចតេជោ នាយករដ្ឋមន្រ្តី ដូចខាងក្រោម៖