(ភ្នំពេញ)៖ របាយការណ៍​បូក​សរុប​លទ្ធផល​ បង្ក្រាប​បទល្មើស​គ្រឿងញៀន ​ប្រចាំ​ថ្ងៃ​ទី​ ២៥​ ខែកញ្ញា​ ឆ្នាំ២០១៦​ គិត​ត្រឹម​ម៉ោង​១៦​រសៀល របស់អគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា នៅថ្ងៃម្សិលមិញ កម្លាំងនគរបាលជាតិ បាន​បង្ក្រាប​បទល្មើស​ជួញដូរ​ /​រក្សា​ទុក​ និង​ប្រើប្រាស់​១​ករណី ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរម្នាក់ ដកហូតថ្នាំ​កូកាអ៊ីន​៣៦​គ្រាប់​។​

របាយការណ៍ដែលចុះផ្សាយដោយគេហទំព័រអគ្គស្នងការនគរបាលជាតិ បានបញ្ជាក់ថា ជនសង្ស័យនេះត្រូវបានបង្ក្រាបដោយ​មន្ទីរប្រឆាំងគ្រឿងញៀន៕​