(ភ្នំពេញ​)៖ នៅ​ថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៦​ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​១១​លើក​ (​យប់​៥​លើក​)​ បណ្តាលឲ្យ​មនុស្ស​ស្លាប់​៣​នាក់​ រង​របួសធ្ងន់​១៤​នាក់​ និង​រង​របួសស្រាល​៧​នាក់​។​

​ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១១​លើក​នេះ​ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត​ សរុប​ចំនួន​១៩​គ្រឿង​ រួម​មាន​ម៉ូតូ​ចំនួន​១៥​គ្រឿង​ រថយន្ត​ធុន​តូច​ចំនួន​៤​គ្រឿង​,​  មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ រួម​មាន​ល្មើស​ល្បឿន​៤​លើក​,​ បត់​គ្រោះថ្នាក់​ ២​លើក​,​​ មិន​គោរព​សិទ្ធិ​៣​លើក​,​ មិន​ប្រកាន់​ស្តាំ​១​លើក​,​ ប្រជែង​១​លើក​,​ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព​ ពេល​គ្រោះថ្នាក់​ចរាចរណ៍​២០​នាក់​ (​យប់​៤​នាក់​)​។​

​នៅថ្ងៃ​ទី​២៥​ ខែកញ្ញា​ ឆ្នាំ​២០១៦​ លទ្ធផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា​ យានយន្ត​ដែល​ល្មើស​សរុប​ទូ​ទាំង​ប្រទេស​មាន​ ចំនួន​ ១,៩២២​គ្រឿង​ ក្នុង​នោះ​បាន​ធ្វើការ​អប់រំ​ចំនួន​ ៦១៧​គ្រឿង​ និង​ពិន័យ​សរុប​ ចំនួន​ ១,៣០៤​គ្រឿង​ ៕​