(ភ្នំពេញ)៖ ក្រោយពីទទួលបានថវិកាពីរាជរដ្ឋាភិបាលចំនួន២៧លានដុល្លារនោះ ធនាគារអភិវឌ្ឍន៍ជនបទ បានអំពាវនាវឱ្យរោងម៉ាស៊ីនស្រូវទាំងអស់ ដែលកំពុងប្រមូលទិញស្រូវនៅក្នុងប្រទេសកម្ពុជា មកទទួលយកឥណទានពីខ្លួនក្នុងអត្រាការប្រាក់៧ភាគរយក្នុងមួយឆ្នាំ ដើម្បីបង្កើនការទិញស្រូវពីកសិករ។ នេះបើតាមសេចក្តីប្រកាសរបស់ ធនាគារអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៥ ខែកញ្ញានេះ។

ធនាគារអភិវឌ្ឍន៍ជនបទ បានប្រកាសថា រោងម៉ាស៊ីនស្រូវទាំងឡាយណា ដែលទទួលបានឥណទានពីខ្លួនត្រូវគោរពតាមលក្ខខណ្ឌ ដោយទិញស្រូវពីកសិករ នៅក្នុងតម្លៃ៨៤០រៀល ក្នុងមួយគីឡូក្រាមនៅនឹងស្រែ ហើយតម្លៃ៩០០រៀលក្នុងមួយគីឡូក្រាមនៅក្នុងឃ្លាំង ដើម្បីផ្តល់ផលប្រយោជន៍គ្រប់គ្រាន់ដល់កសិករខ្មែរ។

ព័ត៌មានលម្អិត សូមអានសេចក្តីប្រកាសរបស់ធនាគារអភិវឌ្ឍន៍ជនបទ៖