(ភ្នំពេញ)៖ តារាចម្រៀងកំពុងពេញនិយម ប្រចាំផលិតកម្ម Sunday កញ្ញា សុខ ពិសី និងក្រុមគ្រួសារ ព្រមទាំងក្រុមអ្នកគាំទ្រ បាននាំគ្នាទៅកាន់បិណ្ឌវេនទី៩ នៅវត្តកប្បាស ស្ថិតស្រុកកំណើតរបស់នាងផ្ទាល់ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦នេះ។

បញ្ជាក់ប្រាប់អ្នកគាំទ្រ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសតាមរយៈវីដេអូនៅ Facebook Page ផ្លូវការរបស់កញ្ញា សុខ ពិសី តារាសម្បុរស កូនកាត់ចិនរូបនេះ បានឲ្យដឹងថា «ខ្ញុំពិតជាមានអារម្មណ៍សប្បាយរីករាយណាស់ ដែលបានមកធ្វើបុណ្យជាមួយពួកគាត់ ដោយបានយកចង្ហាន់ ទេយ្យទាន មកប្រគេនព្រះសង្ឃ។ យើងខ្ញុំទាំងអស់គ្នាសូមប្រសិទ្ធពរជ័យ ដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ សូមជួបតែសេចក្តីសុខចំរើន រកទទួលទានគ្រប់ក្រុមគ្រួសារ»

កញ្ញា សុខ ពិសី គឺជាតារាចម្រៀងមួយរូប ដែលទទួលបានការគាំទ្រច្រើនពីយុវជន មិនចាញ់កំពូលតារាល្បីៗនៅកម្ពុជាផ្សេងទៀតឡើយ។ កញ្ញា សុខ ពិសី ក៏ត្រូវបានមបណ្តាអ្នកគាំទ្រ មួយចំនួនអះអាងថា នាងគឺជាតារាចម្រៀងដែលមានសណ្តានចិត្តល្អ និងរួសរាយរាក់ទាក់ថែមទៀត៕