(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្នុងខណ្ឌពោធិ៍សែនជ័យ និងមន្រ្តីក្រោមឱវាទ បានចូលរួមក្នុងពិធីកាន់បិណ្ឌ សូត្រមន្ត និងរាប់បាតព្រមគ្នា ក្នុងវត្តពូនភ្នំ ស្ថិតក្នុងសង្កាត់សំរោង ខណ្ឌពោធិ៍សែនជ័យ ដើម្បីបំពេញបុណ្យកុសលក្នុងនាមពុទ្ធសាសនិក និងដើម្បីជួយទំនុកបម្រុងព្រះសង្ឃដែលកំពុងគង់ចាំព្រះវស្សាក្នុងវត្ត។

ការចូលរួមនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ដោយមានកាចូលរួមពីសំណាក់ លោក ហែម ដារិទ្ធិ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ក្រូច ផាន ប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ ព្រមទាំងអភិបាលរង និងមន្ត្រីសាលាខណ្ឌជាច្រើនរូបទៀត។

ក្នុងនោះដែរ ថ្នាក់ដឹកនាំខណ្ឌពោធិ៍សែនជ័យ និងមន្ដ្រីរាជការ បានប្រគេននូវទេយ្យទាន និងបច្ច័យមួយចំនួនថ្វាយព្រះសង្ឃ ដើម្បីបានបំពេញបុណ្យកុសល ឧទ្ទិសជូនទៅដល់វិញ្ញាណខន្ធបុព្វការីជន មានមាតា បិតា ជីដូន ជីតា និងញាតិកាទាំង៧សន្តាន ព្រមទាំងឧទ្ទិសបុណ្បកុសល​ជូនជនរួមជាតិគ្រប់ៗគ្នា ផងដែរ៕