​(វ៉ាស៊ីនតោន)៖ ២៤ម៉ោងបន្ទាប់ពីខ្មាន់កំាភ្លើងជាបុរសម្នាក់ បានបាញ់សម្លាប់មនុស្សយ៉ាងហោចណាស់៥ នាក់ ក្នុងនោះមានស្រ្តីបួននាក់ និង បុរសម្នាក់កាលពីថ្ងៃសុក្រ នៅឯផ្សារទំនើប Cascade Mall ស្ថិតនៅក្នុង ទីក្រុង Burlington​ នៃរដ្ឋធានី វ៉ាស៊ីនតោន នៅទីបំផុតខ្មាន់កាំភ្លើង ជាជនសង្ស័យរូបនោះ ត្រូវបានប៉ូលិស ចាប់ខ្លួនហើយ នៅថ្ងៃសៅរ៍ (ម៉ោងនៅក្នុងសហរដ្ឋអាមេរិក)។ នេះបើយោងតាមការឱ្យដឹងពីអ្នកនំាពាក្យ ប៉ូលិសរដ្ឋធានីវ៉ាស៊ីនតោន លោក Mark Francis ដែលចុះផ្សាយដោយសារព័ត៌មាន Channel News Asia ​នៅថ្ងៃអាទិត្យ ទី២៥ ខែកញ្ញា ឆ្នាំ២០១៦។

លោក Mark Francis បាននិយាយនៅលើ Twitter ថា «​ខ្មាន់កំាភ្លើងត្រូវបានចាប់ខ្លួនដោយប៉ូលិស»។​ តែ យ៉ាងណាក៏ដោយ FBI​ មិនទាន់បញ្ជាក់នៅឡើយទេថា ករណីបាញ់ប្រហារនេះជាសកម្មភាពភេរវកម្មឬយ៉ាង ណា ខណៈជនសង្ស័យត្រូវបានបញ្ជាក់អត្ដសញ្ញាណ មានឈ្មោះ Arcan Cetin អាយុ២០ ឆ្នាំ និង ជាអ្នក រស់នៅ​ក្នុងទីក្រុង Oak Harbor។ នេះបើតាមសារព័ត៌មាន AP។

សូមជំរាបថា ក្រុមអាជ្ញាធរនឹងបើកសន្និសិទសារព័ត៌មាន នៅម៉ោង ១២៖ ៣០ នាទី ​ថ្ងៃអាទិត្យនេះ (ម៉ោងនៅ ក្នុងសហរដ្ឋអាមេរិក៕