(កំពង់ស្ពឺ)៖ ក្មេងស្រីវ័យ​១១ឆ្នាំម្នាក់ ត្រូវ​បានម្តាយចិញ្ចឹមធ្វើទារុណកម្ម វាយធ្វើបាបស្នាមរំពាតកន្លួល បែកឈាម សុះសាច់គួរឱ្យខ្លោចចិត្ត ហើយ​ម្តាយចិញ្ចឹមចិត្តសាហាវឃោឃៅ​វាយដែលវាយធ្វើ​បាបកូនឥតត្រាប្រណីនោះ​ ត្រូវបានកម្លាំងនគរបាល ស្រុកភ្នំស្រួច ធ្វើការ​ឃាត់ខ្លួន នៅរសៀលថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ​។  

​សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹង​ថា ស្ត្រីជាម្តាយចិញ្ចឹម ចិត្តតិរច្ឆានដែលត្រូវកម្លាំងនគរបាល ឃាត់ខ្លួន​ ឈ្មោះ ហ៊ុយ គីមហ៊ី អាយុ៥១ឆ្នាំ មានទីលំ​នៅ ភូមិថ្មី (អូរកសេះ) ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។ បើតាមមន្ដ្រីសមត្ថកិច្ច ​ស្ត្រីដែលបានពាក់ព័ន្ធក្នុងករណីប្រើអំពើហឹង្សា ​លើកុមារីម្នាក់​ឈ្មោះ មាន គីមហុង​ អាយុ១១ឆ្នាំ ត្រូវជាកូនចិញ្ចឹម។

​​​​បច្ចុប្បន្ន ស្ត្រីជាម្តាយចិញ្ចឹមចិត្តតិរច្ឆាន ត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនមកកាន់ ការដ្ឋាននគរបាល​ស្រុកភ្នំស្រួច ​ដើម្បីសួរនាំ និងចាត់ការបន្ដ៕