(ភ្នំពេញ)៖​ ​អភិបាលរាជធានីភ្នំពេញ  លោក​ ប៉ា សុជាតិវង្ស  លោកស្រី និងមន្ដ្រីរាជការ សាលារាជធានី អភិបាលខណ្ឌច្បារអំពៅ នៅសៀលថ្ងៃទី ២៤ខែកញ្ញា ឆ្នំា ២០១៦នេះបានចូលរួមកាន់​បិណ្ឌ​វេណ​ទី៩ នៅ​វត្តនិរោធរង្សី ក្នុង​សង្កាត់​និរោធ ខណ្ឌច្បារអំពៅ តាមប្រពៃណីទំនៀម ទម្លាប់ ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ​។

លោក​ ប៉ា សុជាតិវង្ស ​​នៅក្នុង​ឱកាស​នោះ​ បាននាំ​យកនូវ​បច្ច័យ និងទ័យទានមួយចំនួន ប្រគេន ​ដល់​ព្រះ​សង្ឃ​ ដើម្បីបញ្ជូនកុសលផលបុណ្យជូនទៅដល់​បុព្វការីជនដែលបាន​បែកកាយរំលាយ​ដ្ឋាន​ទៅកាន់បរលោក ខាងមុខឲ្យមកទទួល កុសលផលបុណ្យនេះ។

សូមបញ្ជាក់ថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យដ៏ធំមួយក្នុងចំណោម​ពិធី​បុណ្យធំៗផ្សេងទៀត ដែលប្រជាជនកម្ពុជា ប្រារព្ធធ្វើជារៀងរាល់ឆ្នាំ ដោយប្រារព្ធធ្វើឡើងក្នុងរយៈពេល១៥ថ្ងៃ ចាប់ពីថ្ងៃ១ រោច ខែ
ភទ្រ​បទ រហូតដល់ថ្ងៃ១៥រោច ខែភទ្របទ ។  ពិធីបុណ្យនេះគេចាត់​ទុកថា ជាពិធីបុណ្យគោរពវិញ្ញាណក្ខន្ធ និងការឧទ្ទិសមគ្គផលជូនដល់​បុព្វការីជនដែលបាន​បែកកាយរំលាយដ្ឋានទៅកាន់បរលោក ខាងមុខឲ្យមកទទួលព្រមទាំងបានរួចផុតពីបាបកម្មទាំងឡាយ ៕