(ស្វាយរៀង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធិពលខេមរិភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈពង្រឹងស្រុកស្វាយទាប នាថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បានដឹកនាំកងមន្រ្តីអាវុធហត្ថ ចូលរួមកាន់បិណ្ឌវេនទី៨ នៅវត្តអង្គស្វាយ ហៅវត្តស្វាយរំពា និងវត្តពោធិ៍ទទឹម ហៅវត្តកក់ ស្ថិតក្នុងឃុំស្វាយរំពា ស្រុកស្វាយទាប ខេត្តស្វាយរៀង។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ សៅ សុខា ក៏បានប្រគេនបច្ច័យដល់ព្រះសង្ឃទាំង២វត្ត ដោយក្នុងមួយវត្ដ១លានរៀន និងទេយ្យទាន ជាច្រើនទៀតផងដែរ។ បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ក៏បានចូលរួមជាថវិកា ក្នុងការជួសជុលបង្ហើយកុដិចំនួន៨២លានរៀល ជួសជុលផ្លូវលំមួយខ្សែជូនប្រជាពលរដ្ឋក្នុងឃុំ ថវិកាចំនួយ២,៩លានរៀល ព្រមទាំងការចែកជូនសម្ភារជាច្រើនទៀតផងដែរ។ ទាំងព្រះសង្ឃ និងប្រជាពលរដ្ឋ ពិតជាសាទរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់នាយឧត្តមសេនីយ៍ និងក្រុមការងារទាំងអស់ ដែលជួយដោះស្រាយបញ្ហាទាំងនេះ៕