(ភ្នំពេញ)៖ រដ្ឋបាលខណ្ឌសែនសុខ បានទទួលទេយ្យទានពីព្រះសង្ឃ ស្ថិតនៅវត្តសុវណ្ណមុន្នីសាគរសំរោងអណ្តែត ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ ដើម្បីយកទៅចែកជូនបន្តទៀតដល់ ប្រជាពលរដ្ឋតាមមូលដ្ឋាន ដែលជួបបញ្ហានានា ហើយទាំងបច្ច័យ និងសម្ភារនោះ គឺមានតម្លៃ ប្រមាណ១៦លានរៀល។

ពិធីទទួលទេយ្យទានខាងលើនេះ បានធ្វើឡើងក្រោមវត្តមានលោក បុឹល កុសល អភិបាលខណ្ឌ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌសែនសុខ និងភរិយា ព្រមទាំងមន្រ្តីរាជការសាលាខណ្ឌផងដែរ។

មន្រ្តីសាលាខណ្ឌសែនសុខ បានថ្លែងថា ទេយ្យទានដែលទទួលមានដូចជា៖
-​ បច្ច័យ​  ៥លាន​រៀល​
-​ ទឹកក្រូច​ ៣០កេស
-​ តែ ៤០០កញ្ចប់
-​ ទឹកសុទ្ធ​ ៣០កេស
-​ ត្រីខ​ ២០០​កំប៉ុង​
-​ ទឹកដោះគោ​  ២០០កំប៉ុង​
-​ ស្ករ​ស​  ២០០កញ្ចប់​
-​ ទឹកត្រី​  ២២យួរ
-​ ទឹកសីុអីុវ ៣០យួរ
-​ អង្ករ​ ៣តោន គិតទាំងបច្ច័យ​ និងសម្ភារ:សរុប​ ១៦,០០០,០០០៛​ (ដប់​ប្រាំមួយ​លាន​រៀល​)។

លោក បិុល កុសល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះព្រះចៅអធិការវត្ត និងព្រះសង្ឃទាំងអស់ ដែលបានប្រគេនទេយ្យទានទាំងនេះ ដើម្បីយកទៅជួយប្រជាពលរដ្ឋ តាមមូលដ្ឋាន ដែលងាយរងគ្រោះ ហើយលោកសន្យាថា នឹងយកជំនួយទាំងនេះ ទៅប្រើប្រាស់ចំគោលដៅយ៉ាងពិតប្រាកដ៕