Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អគ្គស្នងការនគរបាលជាតិ ប្រគល់រថយន្ត​ពន្លត់អគ្គិភ័យ​មួយគ្រឿង ដល់អង្គភាព​នគរបាល​ការពារបេតិកភណ្ឌ ប្រចាំតំបន់អង្គរ

24-09-2016 11:23

(សៀមរាប)៖ អង្គភាពនគរបាលការពារ បេតិកភណ្ឌ​​ប្រចាំតំបន់អង្គរ បានទទួលរថយន្តពន្លត់អគ្គិភ័យមួយគ្រឿង ពីអគ្គស្នងការនគរបាលជាតិ ដើម្បីប្រើជាប្រយោជន៍ការងារ ការពារទប់ស្កាត់ហានីភ័យក្នុងតំបន់អង្គរ។

លោកឧត្តមសេនីយ៍ទោ សម វណ្ណវីរៈ ប្រធាននាយកដ្ឋាននគរបាល ការពារបេតិកភណ្ឌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ បានថ្លែងឲ្យដឹងនៅថ្ងៃទី២៣ ខែកញ្ញាថា រថយន្តពន្លត់អគ្គិភ័យមួយគ្រឿងនេះ នឹងរួមចំណែកធ្វើឲ្យការងារបង្ការ ទប់ស្កាត់គ្រោះមហន្តរាយ ពិសេសភ្លើងឆេះព្រៃក្នុងតំបន់អង្គរ ដែលធ្លាប់កើតមានឡើងនោះ កាន់តែមានប្រសិទ្ធភាពថែមទៀត។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា ការទទួលបាននូវរថយន្តពន្លត់អគ្គិភ័យមួយគ្រឿងនេះ គឺបង្ហាញឲ្យឃើញពីការយកចិត្តទុកដាក់់ គិតគូរពីសំណាក់ថ្នាក់ដឹកនាំ អគ្គនគរបាលជាតិ ពិសេសសម្តេចក្រឡាហោម ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចំពោះកម្លាំងនគរបាលដែលកំពុងតែ ប្រតិបត្តិការការងារការពារ សម្បត្តិបេតិកភណ្ឌនៅក្នុងតំបន់អង្គរ៕