(វ៉ាស៊ីនតោន)៖ អាជ្ញាធរក្នុងរដ្ឋវ៉ាស៊ីនតោនបានអះអាងថា មនុស្សចំនួនបួននាក់ បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍បាញ់រះ នៅក្នុងផ្សារទំនើបមួយកន្លែង ភាគខាងជើងទីក្រុង Seatle នៃសហរដ្ឋអាមេរិក ខណៈជនសង្ស័យ កំពុងត្រូវបានសមត្ថកិច្ចតាមស្វែករកនិងចាប់ខ្លួន។ នេះបើតាម ការផ្សាយដោយស្ថានីយ៍ទូរទស្សន៍អាមេរិក NBC នៅមុននេះបន្តិច នាព្រឹកថ្ងៃសៅរ៍ ទី២៤ ខែកញ្ញា ឆ្នាំ២០១៦។

ទីភ្នាក់ងារប៉ូលិសប្រចាំរដ្ឋវ៉ាស៊ីនតោន បានឲ្យដឹងតាមរយៈបណ្តាញសង្គម Twetter ថា មនុស្សចំនួនបួននាក់ត្រូវបានបាញ់សម្លាប់ នៅឯផ្សារទំនើប Cascade Mall ក្នុងក្រុង Burlington ដែលស្ថិតនៅចម្ងាយប្រមាណ១០៥គីឡូម៉ែត្រ ភាគខាងជើងទីក្រុង Seatte ក្នុងរដ្ឋវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។

លោកពលបាលត្រី Mark Francis បាននិយាយថា មន្រ្តីប៉ូលិសកំពុងធ្វើការស្វែងរកបុរសជនជាតិអេស៉្បាញ ស្លៀក​សម្លៀកបំពាក់ពណ៌ប្រផេះ ដែលត្រូវបានគេប្រទះឃើញដើរចេញពីផ្សារទំនើបខាងលើ សំដៅទៅមហាវិថី Interstate5៕