(ភ្នំពេញ)៖ ការបង្ហាញវត្ដមានរបស់ម្ចាស់ពាន Cambodian Idols រដូវកាលទី១ លោក នី រតនា ក្នុងឱកាសប្រគល់រង្វាន់ពិត ពីបំពង់ទីបជ័រ KAP នៅកម្មវិធី «វិស្សមកាលតន្ដ្រី» នាស្ថានីយបាយ័ បានធ្វើឲ្យឆាកប្រគុំតន្ដ្រីមួយនេះពោរពេញ ទៅដោយសម្លេងស្រែកហ៊ូរកញ្ជៀវ មិនឈប់នោះឡើយ ពីសំណាក់ទស្សនិកជន ដែលកំពុងតាមដាននៅទីនោះ ពិសេស អ្នកស្រលាញ់គាំទ្រ របស់តារាចម្រៀងរូបនេះតែម្ដង ។

កាន់តែអស្ចារ្យនោះ ជាមួយនឹងការបកស្រាយបទចម្រៀង «មហាឈឺ» របស់ នី រតនា កាន់តែពីរោះរណ្តំអង្រួនចិត្ដ ដល់អ្នកគាំទ្រកាន់តែខ្លាំងបន្ថែមទៀត សូម្បីតែអតិថិជន មកទទួលរង្វាន់ពីបំពង់ទីបជ័រ KAP ក៏ហ៊ូរយ៉ាងសប្បាយរីករាយផងដែរ ។

សម្រាប់អតិថិជនដែលត្រូវមកទទួលរង្វាន់ទាំង១០នាក់នោះ គឺមានរង្វាន់ ម៉ូតូ Honda Dream ស៊េរីឆ្នាំ២០១៦ ចំនួន៥គ្រឿង និង​ទូរទស្សន៍ LED ៣២អ៊ីង ៥គ្រឿង នៅរាត្រីថ្ងៃទី២៣ ខែកញ្ញាមានចំនួន១០រូប ។

ចំណែកអតិថិជន ចំនួន១០នាក់ដែលត្រូវមកទទួលរង្វាន់ ដូចគ្នានេះ នៅថ្ងៃទី២៨ ខែតុលា ខាងមុខនេះរួមមាន៖ អ៊ិច គឹមឈន ,ឆេង សែ ,នូ បូរ៉ា ,លាង រតនៈ និង ផុន សារឿន ដែលទទួលបានរង្វាន់ម៉ូតូ Honda Dream ស៊េរីឆ្នាំ២០១៦ ហើយ៥នាក់ទៀត ទទួលបានរង្វាន់ទូរទស្សន៍ LED ៣២អ៊ីង គឺ ចែ ខេង ,កង ចន្ថាវី ,ចែ សារ៉ុន ,អ៊ឹង សុគន្ធា និងគីម ស្រីម៉ុម ។

គួររម្លឹកថា កម្មវិធីពិសេសៗនេះ នឹងមានជារៀងរាល់ខែ សម្រាប់អតិថិជន ដែលគាំទ្រប្រើប្រាស់នូវផលិតផលគុណភាពខ្ពស់របស់កម្ពុជាមួយនេះ ពិសេសនឹងសប្បាយរីករាយជាមួយនឹង​បទចម្រៀងពិសេសៗពីតារាចម្រៀង ល្បីប្រចាំកម្ពុជាទៀតផង៕