(ព្រះសីហនុ)៖ អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសឱ្យម្ចាស់ក្រុមហ៊ុនទូកទេសចរណ៍នានា នៅក្នុងខេត្តនេះដែលមិនទាន់ មានអាជ្ញាបណ្ណត្រឹមត្រូវ សូមប្រញាប់មកធ្វើអាជ្ញាបណ្ណឱ្យ បានមុនថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ។

ករណីម្ចាស់ក្រុមហ៊ុនទូកទេសចរណ៍ទាំងនោះ មិនព្រមមកអនុវត្តធ្វើអាជ្ញាបណ្ណនេះតាមការកំណត់ អាជ្ញាធរនឹងចាត់វិធានការចុះត្រួតពិនិត្យ ហើយបើរកឃើញក្រុមហ៊ុនទូកទេសចរណ៍គ្មានអាជ្ញាបណ្ណ អាជ្ញាធរខេត្តនឹងផ្អាកអាជីវកម្ម ក្រុមហ៊ុននោះជាបណ្តោះអាសន្នតែម្តង។

ខាងក្រោមនេះ គឺជាលិខិតជូនដំណឹងរបស់លោកអភិបាលខេត្ត៖