(ភ្នំពេញ)៖​ របាយកាណ៍បូកសរុបលទ្ធផល បង្ក្រាបបទល្មើសគ្រឿងញៀន ប្រចាំថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃម្សិលមិញនគរបាលជាតិ បានបង្រ្កាបបទល្មើសជួញដូរ​ រក្សាទុក​ និងប្រើប្រាស់គ្រឿងញៀនចំនួន១០ករណី ឃាត់ខ្លួន៣២នាក់​ មុខសញ្ញាជួញដូរចំនួន១៨នាក់ មុខសញ្ញាប្រើប្រាស់១៤នាក់​ ដកហូតថ្នាំមេតំហ្វេតាមីន (ice)​ ចំនួន១១.៩៨​ក្រាម​និង​២០​កញ្ចប់​តូច​ កញ្ឆា​ក្រៀម​ចំនួន៥.៨១​ក្រាម​។​

ជនសង្ស័យទាំងនោះត្រូវបានឃាត់ខ្លួនដោយ៖ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាប១ករណី ឃាត់ខ្លួន៣នាក់, នគរបាលភ្នំពេញ បង្ក្រាប១ករណីឃាត់ខ្លួន២នាក់, នគរបាលខេត្តកណ្ដាល បង្ក្រាប១ករណីឃាត់ខ្លួន២នាក់​, នគរបាលខេត្តក្រចេះ បង្ក្រាប១ករណី​ឃាត់ខ្លួន៤នាក់, នគរបាលខេត្តកោះកុង បង្ក្រាប៣ករណី ឃាត់ខ្លួន១១នាក់, នគរបាលខេត្តកំពង់ចាមបង្ក្រាប១ករណី ឃាត់ខ្លួន៦នាក់, នគរបាលខេត្តព្រះសីហនុ បង្ក្រាប់១ករណី ឃាត់ខ្លួនម្នាក់ និងនគរបាលខេត្តសៀមរាប បង្ក្រាប់១ករណី ឃាត់ខ្លួន៣នាក់៕