(ភ្នំពេញ)៖ សាកលវិទ្យាល័យបញ្ញជាតិ ដើម្បីអបអរសាទពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភី ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់​ចំនួន១៣៦២នាក់ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា កាលពីថ្ងៃទី១៩កញ្ញា ថ្មីៗនេះ នៅវិទ្យាស្ថានជាតិអប់រំ លោកបណ្ឌិត រុន រ័ត្នវាសនា ប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យបញ្ញាជាតិ សម្រេចផ្តល់អាហា រូបករណ៍ពិសេស ដោយបង់ថ្លៃសិក្សាត្រឹម​តែ១៩៩ ដុល្លារក្នុងមួយឆ្នាំ ផ្តល់ជូនរយៈពេល៤ឆ្នាំ ដើម្បីជួយកាត់បន្ថយ​បន្ទុកបង់ថ្លៃសិក្សា របស់អាណាព្យបាល​សិស្ស-និស្សិត។

នេះជាឱកាសពិសេស សម្រាប់សិស្ស-និស្សិត ដែលមានបំណងបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រ អាហារូបករណ៍ពិសេសនេះ ហើយសម្រាប់ការផ្តល់ជូនត្រឹមតែ រយៈពេលកំណត់ ៦០ ថ្ងៃតែប៉ុណ្ណោះ។ ដូចនេះសូមសិស្ស-និស្សិត ដែលប្រឡងជាប់សញ្ញាបត្រ​ទុតិយភូមិ រួសរាន់មកចុះឈ្មោះចូលរៀន​នៅសាកលវិទ្យាល ចាប់ថ្ងៃជូនដំណឹងនេះតទៅ។

ព័ត៌មានលម្អិតសូមទំនាក់ទំនង សាកលវិទ្យាល័យបញ្ញាជាតិ តាមរយៈទូរស័ព្ទលេខ៖ 069 5555 82/092 7777 08 /023 45 88808៕