(ភ្នំពេញ)៖ KFC ដែលស្គាល់ថាជាភោជនីយដ្ឋានបែប Fast Food ដ៏ល្បីបានចាប់កំណើតតាំងពីទសវត្សឆ្នាំ១៩៣០ ឥឡូវនេះ KFC បង្កើតយុទ្ធនាការ «KFC Always Original» ដើម្បីផ្សព្វផ្សាយអំពីអត្តសញ្ញាណ នៃរសជាតិដើមរបស់ផលិតផលរបស់ខ្លួន ហើយបានផ្សារភ្ជាប់ទៅនឹងវប្បធម៌ខ្មែរ ដូចជាការគោរពសំពះ មុខម្ហូបខ្មែរ ទេពអប្សរា លោកតាស៊ីន ស៊ី សាមុត ម្ចាស់សំនៀងដើម ក្បាច់គុនល្បុក្តោ លោកតាគង់ ណៃ ចាប៉ីដងវែង ជាដើម ដើម្បីឆ្លុះបញ្ចាំងពីមរតកដើម។

យុទ្ធនាការនេះ បានចាប់ផ្ដើមពីថ្ងៃទី១៨កញ្ញា ដល់ថ្ងៃទី២៣តុលា ឆ្នាំ២០១៦ ដោយធ្វើការលើកទឹកចិត្តឲ្យមានការចូលរួមពីសំណាក់អតិថិជន ក៏ដូចជាប្រជាពលរដ្ឋកម្ពុជា ក្នុងការផ្សព្វ ផ្សាយស្នាដៃ ទំនៀមទម្លាប់ ប្រពៃណីដែលជាមរតកដើម ឬស្នាដៃដែលត្រូវបានបង្កើតឡើងដោយខ្លួនឯង ដើម្បីលើក ទឹកចិត្តឲ្យមានការច្នៃប្រឌិត និងការបង្កើតឡើងថ្មីៗ ក៏ដូចជាការចេះផ្ដល់តម្លៃនិងរក្សាអ្វីៗ ដែលជាមរតក ដើមផងដែរ។

ជាការលើកទឹកចិត្ត សម្រាប់អ្នកចូលរួម កម្មវិធីមានផ្ដល់រង្វាន់ជាច្រើន ដោយក្នុងនោះ មានរង្វាន់ធំគឺ iPhone 7 និង iPhone 6s plus ។ អតិថិជនអាចចូលរួមបានងាយៗ ដោយគ្រាន់តែបង្កើតវីដេអូ ដែលបង្ហាញពី វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ ទេព្យកោសល្យ ឬស្នាដៃផ្សេងៗដែលខ្លួនបង្កើតដោយផ្ទាល់ រួចហើយ ផ្ញើមកកាន់ យុទ្ធនាការ “KFCAlwaysOriginal” តាមរយៈ Inbox Facebook Page របស់ KFC Cambodia។

សម្រាប់វីដេអូដែលបំពេញលក្ខខណ្ឌបានត្រឹមត្រូវ និងទទួលបាន Like និងView ច្រើនជាងគេចំនួន៥ នឹងត្រូវប្រកាសនៅលើទំព័រ Facebook របស់ KFC។ អ្នកឈ្នះ iPhone 7 ចំនួន១រង្វាន់ និង iPhone 6s+ ចំនួន៤ រង្វាន់ នឹងត្រូវប្រកាសនៅថ្ងៃទី២៣ តុលាដែលជាថ្ងៃផ្ដាច់ព្រ័ត្រពីយុទ្ធនាការនេះ។

សូមជម្រាបផងដែរថា KFC (Kentucky Fried Chicken) ត្រូវបានបង្កើតឡើងដោយលោក Colonel Harland Sanders ដែលមានរូបមន្តសម្ងាត់នៃគ្រឿងទេសទាំង ១១មុខ រួមផ្សំនឹងវិធីសាស្រ្តនៃការចម្អិន  ហើយសព្វថ្ងៃមានអតិថិជនច្រើនជាង ១២លាននាក់ នៅក្នុងប្រទេស និងទឹកដី១០៩កន្លែងជុំវិញពិភពលោកបានកំពុងនៅជុំវិញតុអាហារ រីករាយជាមួយរសជាតិឆ្ងាញ់រហូតដល់លិឍដៃ៕