(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ២០១៦ ក្រុមហ៊ុន LEGOO និង Smart Axiata បានធ្វើការបើសម្ពោធនូវស្មាតហ្វូន 4G ម៉ូដែលថ្មីម៉ាក LEGOO T1 របស់ក្រុមហ៊ុន LEGOO។

ទូរស័ព្ទម៉ូដែលថ្មី LEGOO T1 គឺជាស្មាតហ្វូនថ្មីដែលបំពាក់នូវបច្ចេកវិទ្យាថ្មីៗ ជាច្រើនដូចជា ភ្ជាប់ជាមួយប្រព័ន្ធ 4G LTE ស្កែនក្រយ៉ៅម្រាមដៃ ហើយសម្រាប់តួខ្លួនស្របដោយលោហៈធាតុយ៉ាងប្រណិត មានរាងស្ដើងស្រស់ស្អាត ព្រមទាំងតម្លៃសមរម្យ ហើយនេះក៏ជាផលិតផលមួយដែលមានគុណភាពខ្ពស់ មានលក្ខណៈពិសេសជាច្រើន។

លោក សារ៉ាត់ រ៉ៃយ៉ា ប្រធានគ្រប់គ្រងផ្នែកលក់ និងទីផ្សារបានថ្លែងថា ស្មាតហ្វូនមួយនេះគឺមានលក្ខណៈ​​​​​​​​​ពិសេសសម្រា​​ប់អ្នកប្រើប្រាស់គួរឲ្យចាប់អារម្មណ៍បំផុត មានមុខងារស្កែនក្រយ៉ៅម្រាមដៃ មានMulti Window ដែលអាចចែកផ្ទៃអេក្រ​​ង់​​ជាពីរ សម្រាប់ដំណើរកម្មវិធីតែមួយ ហើយអាចដំណើរការAPP មួយជាមួយនឹងACCOUNពីក្នុងពេលតែមួយ យ៉ាងងាយ​​ស្រួល ​មានស្រទាប់Len ៥ស្រទាប់ ព្រមជាមួយLED flash ដែលធ្វើឲ្យការថតរូបកាន់តែច្បាស់។

ជាមួយគ្នានេះដែលលោ​ក David Tan នាយកគ្រប់គ្រងនៃ LEAGOOប្រចាំកម្ពុជាបានឲ្យដឹងថាយើងពិតជាមានមោទន​​ភាពក្នុងការសហការជាមួយក្រុមហ៊ុន Smart ដើម្បីនាំយកនូវ ទូរស័ព្ទម៉ូដែលថ្មីម៉ាកLEAGOO T1 មកបង្ហាញស្របជាមួយនិងម្លៃសមរម្យ។​

លោកក៏បានបន្ដទៀតថា «សម្រាប់ម៉ូដែលថ្មីនេះខ្ញុំសង្ឃឹមថានឹងអាចផ្ដល់ជូននូវជម្រើសប្រសើរជាងមុនដល់អតិថិជនកម្ពុ​​ជា ដែលចង់បានឧបករណ៍បច្ចេកវិទ្យាទំនើប និងគុណភាព»

លោក ថូ ម៉ាស នាយកប្រតិបត្តិរបស់ក្រុមហ៊ុនSmart បានថ្លែងថា​ មានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនក្នុងការនាំចូលទូរស័ព្ទស្មាតហ្វូ​​នម៉ាក LEAGOO T1 ។យើងមានការរីករាយខ្លាំងណាស់ ដែលបាននាំយកឧបករណ៍ ចុងក្រោយបំផុតរបស់ LEAGOO មកទីផ្សារកម្ពុជា៕