Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

BREAKING NEWS: គ្រោះរញ្ជួយដីកម្រិត ៦.៥រិចទ័រ វាយប្រហារភាគខាងត្បូង ទីក្រុងតូក្យូ ប្រទេសជប៉ុន

23-09-2016 08:09

(តូក្យូ)៖ គ្រោះរញ្ជួយដីដ៏ខ្លំាងមួយមានកម្លំាង​៦​,៥ រិចទ័រ បានវាយប្រហារមកលើភាគខាងត្បូង ទីក្រុងតូក្យូ នៅព្រឹកថ្ងៃសុក្រនេះ ​ខណៈទំហំនៃការខូតខាត និងជនរងគ្រោះពុំទាន់ត្រូវបានគេរាយការណ៍នៅឡើយទេ។ នេះបើតាមការឱ្យដឹងពីវិទ្យាស្ថានភូមិសាស្ត្រអាមេរិក (USGS) ដែលចុះផ្សាយដោយសារព័ត៌មាន Channel News នៅមុននេះបន្តិចនាព្រឹកថ្ងៃសុក្រ ទី២៣ ខែកញ្ញា ឆ្នាំ២០១៦។

យោងតាម USGS គ្រោះរញ្ជួយដីនេះ មានចំណុចរញ្ជួយស្ថិតនៅចំងាយ២៣២ គីឡូម៉ែត្រពីភាគខាងត្បូង ទីក្រុងតូក្យូ ហើយមានជម្រៅរញ្ជួយ១០គីឡូម៉ែត្រទៅក្នុងដី ក៏ប៉ុន្តែមិនមានការប្រកាសសញ្ញាអាសន្នពីរលក យក្សស៊ូណាមិ នោះទេ រីឯទីភ្នាក់ងារឧតុនិយមជប៉ុនបានបញ្ជាក់ថា ក៏មិនមានការបំផ្លិចបំផ្លាញគួរឱ្យកត់ សម្គាល់នោះដែរ។