(ភ្នំពេញ)៖ យោងតាមគេហទំព័រ របស់អគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៧លើក (យប់៣លើក)​ បណ្ដាលឲ្យមនុស្សស្លាប់៥នាក់ របួស​​ធ្ងន់៩នាក់ និងរបួសស្រាល់១០នាក់។

គ្រោះថ្នាក់ទាំង៧លើកនេះ បណ្ដាលឲ្យខូចខាតយានយន្ដសរុបចំនួន១៣គ្រឿងរួមមាន ម៉ូតូចំនួន១០គ្រឿង រថយន្ដធុនតូច​​ចំនួន១គ្រឿង រថយន្ដធុនធំ២គ្រឿង ហើយមូលហេតុ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍រួមមានល្មើសល្បឿន​​៣លើក មិនប្រកាន់ស្ដាំ១លើក ស្រវឹង១លើក ប្រជែង២លើក ក្នុងនោះអ្នកមិនពាក់មួកសុវត្តិភាព ពេលគ្រោះថ្នាក់​​ចរាចរណ៍ចំនួន១១នាក់។

នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦ លទ្ធផលត្រួតពិនិត្រអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោកឃើញថា យានយន្ដដែលល្មើស​​សរុបទូទាំងប្រទេស មានចំនួន២,១៥៣គ្រឿង ក្នុងនោះបានធ្វើការអប់រំចំនួន ៥៨៥គ្រឿង និងពិន័យសរុបចំនួន១,៥៦៨​​គ្រឿង៕