(ភ្នំពេញ)៖ គណបក្សសង្រ្គោះជាតិ បានចេញសេចក្តីប្រកាសមួយថា គណបក្សនឹងរៀបចំពិធី «រំលឹកខួបលើកទី២៣ នៃទិវាប្រកាសប្រើរដ្ឋធម្មនុញ្ញាឆ្នាំ១៩៩៣» ដោយមានការចូលរួមពីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ នៅវេលាម៉ោង០៩៖០០ព្រឹក ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦ខាងមុខនេះ។

ពិធីនេះរៀបចំធ្វើនៅ ទីស្នាក់ការកណ្តាលគណបក្សសង្រ្គោះជាតិ ស្ថិតនៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ៕